ទាន១​ ​ពាក្យពីរោះ១​ ​សេចក្តី​ប្រព្រឹត្ត​ ​ជា​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ភាវៈ​ជា​អ្នកមាន​ចិត្តស្មើ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​និង​ក្នុង​បុ​គ្គ​លនោះៗ​ ​តាម​សមគួរ១​។​ ​សង្គហធម៌​ ​ទាំងនេះ​ ​(​មាន​ក្នុង​លោក​ ​ទើប​លោក​ប្រព្រឹត្តទៅ​បាន​)​ ​ដូចជា​រថ​មាន​ប្រែក​ទប់​ ​ទើប​ប្រព្រឹត្តទៅ​បាន​ ​ដូច្នោះឯង​ ​បើ​ ​សង្គហធម៌​ ​ទាំងនេះ​មិន​មាន​ហើយ​ ​មាតា​ក្តី​ ​បិតា​ក្តី​ ​ក៏​មិនបាន​នូវ​សេចក្តី​រាប់អាន​ ​និង​ការ​បូជា​ ​អំពី​កិច្ច​ដែល​កូន​ត្រូវ​ធ្វើ​។​ ​ព្រោះហេតុតែ​អ្នក​ប្រាជ្ញា​ទាំងឡាយ​ ​សំឡឹង​ឃើញ​ ​សង្គហធម៌​ ​ទាំងនោះ​ដោយ​ប្រពៃ​ ​ហេតុ​នោះ​ ​បាន​ជា​លោក​ដល់​នូវ​ភាវៈ​ជាធំ​ផង​ ​គួរ​គេ​សរសើរ​ផង​។​
ថយ | ទំព័រទី ៩២ | បន្ទាប់