ដើម្បីឲ្យយក្ខទាំងនោះជ្រះថ្លា ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅសប្បាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ស្តេចជាធំ ឈ្មោះវេស្សវ័ណ ជ្រាបនូវការទទួលនិមន្តព្រះមានព្រះភាគ ហើយទើបសំដែងនូវព្រះបរិត្តសម្រាប់រក្សា ដែលជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ក្នុងវេលានោះ។
[៨០] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ(១) ព្រះអង្គមានសិរី សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គជម្រះកិលេសចេញហើយ ព្រះអង្គមានតបធម៌ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកកុសន្ធៈ ព្រះអង្គញាំញី
(១) អដ្ឋកថា ថា ព្រះពុទ្ធទាំង៧អង្គ សុទ្ធតែមានចក្ខុដូចគ្នា។ នាមដទៃទៀត មានអនុគ្រោះសត្វទាំងពួងជាដើមក្តី នាមជាអសំខេយ្យដទៃក្តី ក៏មានក្នុងព្រះពុទ្ធគ្រប់ព្រះអង្គដែរ តែក្នុងទីនេះ បានជាផ្សេងគ្នា ព្រោះព្រះបាទវេស្សវ័ណនមស្ការ តាមចាំបាន តាមនឹកឃើញ។