ត្រង់ពាក្យថា ក្នុងរូបខាងក្នុង និងរូបខាងក្រៅ សេចក្តីថា ក្នុងរូបទាំង២នោះ។ ត្រង់ពាក្យថា ធ្វើចង្កេះឲ្យញ័រក្នុងអាកាស សេចក្តីថា អង្គជាតរបស់ភិក្ខុដែលកំពុងព្យាយាមទៅក្នុងអាកាស ក៏ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលរាគៈបៀតបៀនហើយ ជាអរយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយលាមក សេចក្តីថា អង្គជាតរបស់ភិក្ខុដែលលាមកបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលមូត្របៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ សេចក្តីថា អង្គជាតរបស់ភិក្ខុដែលខ្យល់បក់ត្រូវហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល សេចក្តីថា អង្គជាតរបស់ភិក្ខុដែលដង្កូវរមាស់រោលបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិនឲ្យមានរោគ សេចក្តីថា ភិក្ខុគិតថា អញនឹងជាអ្នកមិនមានរោគ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា អញនឹងញុំាងសុខវេទនាឲ្យកើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការដោយភេសជ្ជៈ សេចក្តីថា