(មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោយនេះ)
[១០៧] សម្ពត់កម្ពលក្រហម១ សម្ពត់កម្ពលមានរោមខ្លី១ សម្ពត់កម្ពលមានរោមក្រញាញ់១ សម្ពត់កម្ពលមានរោមរឹង១ សម្ពត់កម្ពលមានរោមវែង១ ស្រីព្រោះស្រូវ១ ភិក្ខុសួរថាផ្លូវប្រព្រឹត្តទៅស្រួលទេឬ១ សទ្ធា១ ទានដ៏ប្រសើរ១ ស្រីកំពុងធ្វើការងារ១។

[១០៨] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលជ្រលក់ថ្មី។ ភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងក្រហមឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំជ្រលក់ថ្មី។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ទើបក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមខ្លី។ ភិក្ខុមួយរូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមខ្លីឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា