សង្ឃាទិសេស​ទី៤​


 ​[​១១៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល(១)​​ ​ក៏​ចូល​ទៅ​រក​ត្រកូល​មាន​ប្រមាណ​ច្រើន​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ជា​ស្រី​មេម៉ាយ​ស្លាប់​ប្តី​ ​មាន​រូបល្អ​គួរ​ពិតពិល​រមិលមើល​ ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​។​ ​គ្រានោះ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ទ្រង់​បាត្រ​ចីវរ​ ​ហើយ​ចូល​ទៅកាន់​លំនៅ​របស់​ស្រី​នោះ​ក្នុង​ពេលព្រឹក​ព្រហាម​។​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសន​ដែលគេ​ក្រាល​ប្រគេន​។​ ​ស្រី​នោះ​ក៏​ចូល​មករ​ក​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក្នុង​ពេលនោះ​ ​លុះ​ចូល​មក​ជិត​ហើយ​ ​ក៏​ឱន​កាយ​ថ្វាយ​បង្គំ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​ញុំាង​ស្រី​នោះ​ ​ដែល​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​វាចា​ដ៏​ប្រកបដោយ​ធម៌​។​ ​ឯ​ស្រី​នោះ​ ​លុះ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​វាចា​ដ៏​ប្រកបដោយ​ធម៌​ដូច្នោះ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​
(១)​ ​​កុលុ​បក​ ​ប្រែថា​ ​ជីតុន​ ​ក៏បាន​ ​គឺ​ភិក្ខុ​ដែល​ជិតដិត​ស្និទ្ធស្នាល​នឹង​ត្រកូល​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់