ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណរបស់សមណទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណទាំងនេះមានពីណា ព្រហ្មញ្ញគុណរបស់សមណទាំងនេះមានពីណា សមណទាំងនេះប្រាសចាកសាមញ្ញគុណហើយ សមណទាំងនេះប្រាសចាកព្រហ្មញ្ញគុណអស់ហើយ មិនសមបីបើ សមណឈ្មោះឧទាយិសុំមេថុនធម្មនឹងអញដោយខ្លួនឯង ហើយស្តីថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្រីអាក្រក់មានក្លិនស្អុយយ៉ាងនេះ ថាហើយក៏ខាកស្តោះចៀសចេញទៅ (ដូច្នេះសោះ) ការលាមករបស់អញដូចម្តេច ក្លិនអញអាក្រក់ដូចម្តេច អញដូចម្តេច អញអន់ (ជាងស្រីឯទៀត) ដោយអ្វី។ ស្រីទាំងឡាយឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ គ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយកុហក ព្រោះថា សមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ ប្រព្រឹត្តធម៌ ប្រព្រឹត្តដ៏ប្រសើរ និយាយពាក្យពិត មានសីល មានធម៌ជាកុសល សាមញ្ញគុណរបស់សមណទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណទាំងនេះគ្មានទេ សាមញ្ញគុណរបស់សមណទាំងនេះវិនាសអស់ហើយ