ភិក្ខុគិតថា ទឹកសុក្កនេះនឹងបានជាថ្នាំ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យទឹកសុក្កជាទាន។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាបុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការបូជា សេចក្តីថា ភិក្ខុតាំងចិត្តថា អញនឹងបូជាទឹកសុក្កជាគ្រឿងយញ្ញ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញនឹងទៅកាន់ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាពូជ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការល្បងមើល សេចក្តីថា ភិក្ខុគិតថា អញនឹងល្បងមើល ទឹកសុក្កនេះនឹងជាពណ៌ខៀវ នឹងជាពណ៌លឿង នឹងជាពណ៌ក្រហម នឹងជាពណ៌ស។បេ។ ទឹកសុក្កនេះនឹងជាពណ៌ដូចទឹកដោះថ្លា។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុងការលេង។
[៦] ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្នុង និងរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ