[​១១៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​សិក្ខាបទ​ទី១រួចហើយ​។​ ​ភិក្ខុ​មាន​សេចក្តី​ត្រេកអរ​ ​ក្រឡេក​មៀងមើល​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ហៅថា​ ​មានចិត្ត​គឺ​រាគ​គ្រប​សង្កត់​ហើយ​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រែប្រួល​ ​សេចក្តី​ថា​ ​ចិត្តត្រេកអរ​ក៏​ហៅថា​ ​ប្រែប្រួល​ ​ចិត្ត​គឺ​ទោ​សប្រ​ទុ​ស្ត​ ​ក៏​ហៅថា​ប្រែប្រួល​ ​ចិត្ត​វង្វេង​ ​ក៏​ហៅថា​ប្រែប្រួល​ ​តែថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដៅយក​ចិត្ត​ដែល​ត្រេកអរ​ថា​ជា​ចិត្ត​ប្រែប្រួល​ ​ក្នុង​អត្ថ​នេះ​។​ ​មនុស្ស​ស្រី​ដែល​ដឹងសេចក្តី​ ​ឆ្លៀវឆ្លាស​ ​អាច​ដឹង​ច្បាស់​នូវ​ពាក្យ​ដែលគេ​និយាយល្អ​ ​និង​អាក្រក់​ ​សំដី​គួរ​ ​នឹង​មិន​គួរ​ ​ហៅថា​ ​មាតុគ្រាម​ ​(​ក្នុង​សិក្ខាបទ​នេះ​)​ ​ឯ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​តិរច្ឆាន​ញី​ ​មិន​ហៅថា​មាតុគ្រាម​ទេ​។​ ​ត្រង់​ពាក្យ​ថា​ ​ក្នុង​សំណាក់​នៃ​មាតុគ្រាម​ ​សេចក្តី​ថា​ ​ជិតខាង​មាតុគ្រាម​ ​គឺ​មិន​ឆ្ងាយ​អំពី​មាតុគ្រាម​។​ ​ត្រង់​ពាក្យ​ថា​ ​កាម​ដើម្បី​ខ្លួន​ ​សេចក្តី​ថា​ ​ចំណង់​ដើម្បី​ខ្លួន​ ​ហេតុ​ដើម្បី​ខ្លួន​ ​សេចក្តី​ប្រាថ្នា​ដើម្បី​ខ្លួន​ ​ការបម្រើ​ដើម្បី​ខ្លួន​។​ ​ត្រង់​ពាក្យ​ថា​ ​ការបម្រើ​នេះ​ប្រសើរ​ ​សេចក្តី​ថា​ ​ការបម្រើ​នេះ​ប្រសើរ​ ​ការបម្រើ​នេះ​ប្រសើរ​បំផុត​ ​ការបម្រើ​នេះ​ជា​គ្រឿង​ដោះខ្លួន​ឲ្យ​រួចចាក​ទុក្ខ​ ​ការបម្រើ​នេះ​ខ្ពង់ខ្ពស់​ ​ការបម្រើ​នេះ​ ​គួរ​ប្រាថ្នា​ណាស់​។​ ​ត្រង់​ពាក្យ​ថា​ ​ស្រី​ណា​ ​សេចក្តី​ថា​ ​ស្រី​ក្សត្រិយ៍​ក្តី​ ​ស្រី​ព្រាហ្មណ៍​ក្តី​ ​ស្រី​អ្នក​ឈ្មួញ​ក្តី​ ​ស្រី​អ្នក​គ្រួ​ក្តី​។​
ថយ | ទំព័រទី ១១០ | បន្ទាប់