ត្រង់​ពាក្យ​ថា​ ​ប្រហែល​ដូច​អាត្មា​ ​សេចក្តី​ថា​ក្សត្រិយ៍​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​អ្នក​ឈ្មួញ​ក្តី​ ​អ្នក​គ្រួ​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​មា​សីល​ ​សេចក្តី​ថា​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​មុសាវាទ​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​គឺ​វៀរចាក​មេថុនធម្ម​។​ ​មានធម៌​ជាកុសល​ដោយ​សីល​នោះ​ផង​ ​ដោយ​ព្រហ្មចរិយ​នោះ​ផង​ ​ហៅថា​ ​មានធម៌​ជាកុសល​។​ ​ត្រង់​ពាក្យ​ថា​ ​ដោយ​ធម៌​នេះ​ ​គឺ​ដោយ​មេថុនធម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​បម្រើ​ ​គឺ​គប្បី​ត្រេកអរ​ចំពោះ​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រកបដោយ​មេថុន​ ​គឺ​ប្រកប​ព្រម​ចំពោះ​ដោយ​មេថុនធម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​នោះ​ ​មាន​អធិប្បាយ​ពិស្តារ​ក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១រួចហើយ​។​
 [​១១៦​]​ ​ស្រី​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ស្រី​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ស្រី​ពិតមែន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្តី​ ​សំគាល់​ថា​ខ្ទើយ​ក្តី​ ​សំគាល់​ថា​ប្រុស​ក្តី​ ​សំគាល់​ថា​តិរច្ឆាន​ក្តី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ខ្ទើយ​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ខ្ទើយ​នោះ
ថយ | ទំព័រទី ១១១ | បន្ទាប់