ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ តិរច្ឆានពិតមែន ភិក្ខុសំគាល់ថាតិរច្ឆាន(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។
[១១៧] ស្រីពីនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមាន
[១១៧] ស្រីពីនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមាន