សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​ចំពោះ​ស្រី​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ស្រី​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ខ្ទើយ​ទាំងពីរ​ថា​ជា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ខ្ទើយ​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​ចំពោះ​ខ្ទើយ​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ខ្ទើយ​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ប្រុស​ទាំងពីរ​។​បេ​។​ ​តិរច្ឆាន​ពីរ​ ​ភិក្ខុ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​ចំពោះ​តិរច្ឆាន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នាក់​នោះ​
ថយ | ទំព័រទី ១១៣ | បន្ទាប់