បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីអារនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទើបយកសេចក្តីនោះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យបានកូន។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាទីស្រឡាញ់នៃប្តី។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។