ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតនឹងធ្វើចង្កេះឲ្យញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយរាគៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយលាមក ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយមូត្រ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយខ្យល់ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយសត្វដង្កូវរមាស់រោល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍មិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ។បេ។ ដើម្បីត្រូវការដោយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ទាន ដើម្បីប្រយោជន៍ដល់បុណ្យ ដើម្បីប្រយោជន៍ដល់ការបូជា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ដើម្បីប្រយោជន៍ដល់ពូជ ដើម្បីប្រយោជន៍ដល់ការល្បងមើល ដើម្បីប្រយោជន៍ដល់ការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ