សង្ឃាទិសេស​ទី៥​


 [​១២១​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ក្នុង​ក្រុង​សាវត្ថី​ ​តែង​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​មាន​ប្រមាណ​ច្រើន​ ​ឃើញ​កុមារ​ដែល​គ្មាន​ប្រពន្ធ​ក្តី​ ​ឃើញ​នាង​កុមារី​ដែល​គ្មាន​ប្តី​ក្តី​ក្នុង​ទីណា​ ​ក៏​និយាយ​សរសើរ​នាង​កុមារី​ក្នុង​សំណាក់​នៃ​មាតាបិតា​របស់​កុមារ​ ​(​ក្នុង​ទីនោះ​)​ថា​ ​នាង​កុមារី​របស់​ត្រកូល​ឯណោះ​ ​មាន​រូបល្អ​ ​គួរ​គយគន់​មើល​ ​ល្មម​ជ្រះថ្លា​ ​ជា​ស្រី​មាន​ប្រាជ្ញា​អង់អាច​ ​ឆ្លៀវឆ្លាស​ ​វាងវៃ​ ​មិន​ខ្ជិលច្រអូស​ ​នាង​កុមារី​នោះ​ ​សមគ្នា​នឹង​កុមារ​នេះ​ណាស់​។​ ​មាតាបិតា​របស់​កុមារ​នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​អ្នក​អស់នោះ​ ​គេ​មិនធ្លាប់​ស្គាល់​យើងខ្ញុំ​ថា​ ​អ្នក​អស់ទាំង​នុ៎ះ​ជា​អ្វី​ក្តី​ ​ជា​កូនចៅ​អ្នកណា​ក្តី​ ​ដូច្នេះ​ឡើយ​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ប្រសិនបើ​លោកម្ចាស់​ឲ្យ​គេ​ឲ្យ​ ​យើងខ្ញុំ​គួរ​នាំ​នាង​កុមារី​នោះ​មក​ផ្សំ​ឲ្យ​កុមារ​នេះ​ដែរ​។​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ពោល​សរសើរ​កុមារ​ក្នុង​សំណាក់​មាតាបិតា​របស់​នាង​កុមារី​ថា​ ​កុមារ​របស់​ត្រកូល​ឯណោះ​ ​មាន​រូបល្អ​គួរ​គយគន់​មើល​
ថយ | ទំព័រទី ១២០ | បន្ទាប់