ល្មមជ្រះថ្លា ជាប្រុសមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស កុមារនោះ សមគ្នានឹងកុមារីនេះណាស់។ ម្តាយអាពុកនាងកុមារីនោះឆ្លើយថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងថា អ្នកអស់នុ៎ះជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ការដែលយើងនិយាយព្រោះនាងកុមារីដូចជាអៀនមាត់ពេកណាស់ បពិត្រលោកដ៏ចម្រើន បើលោកម្ចាស់ឲ្យគេមកដណ្តឹងយើង ៗគួរឲ្យនាងកុមារីនេះដល់កុមារនោះដែរ។ ឧទាយិភិក្ខុតែងឲ្យត្រកូលរៀបចំអាវាហមង្គលផង វិវាហមង្គលផង ឲ្យស្តីដណ្តឹងគ្នានឹងគ្នាផង សុទ្ធតែដោយឧបាយនេះឯង។
[១២២] សម័យនោះឯង មានកូនក្រមុំនៃស្រីមេម៉ាយម្នាក់ជាប្រពន្ធហោរាចាស់ មានរូបឆោមស្រស់បស់ គួរគយគន់មើលនាំឲ្យជ្រះថ្លា។ ពួកសាវករបស់អាជីវកនៅស្រុកក្រៅ បានចូលមកនិយាយនឹងប្រពន្ធហោរានោះថា ម្នាលអ្នកស្រី អ្នកចូរឲ្យនាងកុមារីនេះមកកុមាររបស់យើងទៅ។ ប្រពន្ធហោរាក៏និយាយយ៉ាងនេះថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត