យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់និយាយនឹងប្រពន្ធហោរាឲ្យៗកូនស្រីមកកុមាររបស់យើងទៅ។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅត្រង់ទីដែលប្រពន្ធហោរានៅ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងប្រពន្ធហោរានោះថា ហេតុអ្វីបានជានាងមិនឲ្យធីតាដល់អ្នកអស់នេះ។ ប្រពន្ធហោរាក៏ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា មិនធ្លាប់ស្គាល់អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ ឧទាយិភិក្ខុក៏និយាយថា នាងចូរឲ្យទៅអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់គេដែរ។ ប្រពន្ធហោរានិយាយថា បពិត្រលោកដ៏ចំរើន បើលោកម្ចាស់ស្គាល់ ខ្ញុំព្រះករុណានឹងឲ្យ។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏បានឲ្យធីតាទៅពួកសាវករបស់អាជីវកនោះ។ លំដាប់នោះ ពួកសាវករបស់អាជីវកនោះឯង ក៏បាននាំនាងកុមារីនោះទៅ ហើយប្រើប្រាស់នាងដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែ តពីនោះមក ប្រើប្រាស់នាងដោយការបម្រើជាទាសីទៅវិញ។
[១២៣] គ្រានោះឯង នាងកុមារីនោះក៏ប្រើបម្រើទៅឯសំណាក់ម្តាយដោយពាក្យថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសា
[១២៣] គ្រានោះឯង នាងកុមារីនោះក៏ប្រើបម្រើទៅឯសំណាក់ម្តាយដោយពាក្យថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសា