បានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ គ្រានោះឯង ប្រពន្ធហោរានោះ ក៏ចូលទៅត្រង់ទីដែលពួកសាវករបស់អាជីវកនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងពួកសាវករបស់អាជីវកនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាទាសីឡើយ ត្រូវប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកក៏និយាយថា យើងគ្មានទាក់ទងជាមួយនឹងនាងឯងទេ យើងមានទាក់ទងតែនឹងសមណរបស់យើងទេតើ នាងឯងទៅៗ យើងមិនស្គាល់នាងឯងទេ។ ឯប្រពន្ធហោរានោះ កាលបើពួកសាវករបស់អាជីវកទាំងនោះធ្វើមិនឲ្យជ្រះថ្លាហើយ ក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ នាងកុមារីក៏ប្រើបម្រើទៅឯសំណាក់ម្តាយ ក្នុងលើកទី២ទៀតថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ មកនាំយកខ្ញុំទៅផង។ ឯប្រពន្ធហោរា