[​១២៤​]​ ​គ្រានោះ​ឯង​ ​ប្រពន្ធ​ហោរា​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ឧទាយិ​ភិក្ខុ​ថា​ ​នាង​កុមារី​កូន​អញ​ ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​យ៉ាង​ណាៗ​ ​ក៏​ព្រោះតែ​ម្តាយក្មេក​អាក្រក់​ ​ព្រោះតែ​អាពុក​ក្មេក​អាក្រក់​ ​ព្រោះតែ​ប្តី​អាក្រក់​ ​ចូរ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​ក្រីក្រ​ដូចយ៉ាង​កូន​អញ​ ​ចូរ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​លំបាក​ដូចយ៉ាង​កូន​អញ​ ​ចូរ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​កុំ​បាន​សេចក្តី​សុខ​ដូចយ៉ាង​កូន​អញ​ទៅចុះ​ ​ទាំង​នាង​កុមារី​សោត​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ឧទាយិ​ភិក្ខុ​ថា​ ​អញ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​យ៉ាង​ណាៗ​ ​ក៏​ព្រោះតែ​ម្តាយក្មេក​អាក្រក់​ ​ព្រោះតែ​អាពុក​ក្មេក​អាក្រក់​ ​ព្រោះតែ​ប្តី​អាក្រក់​ ​ចូរ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​ក្រីក្រ​ដូចយ៉ាង​អញ​ ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​លំបាក​ដូចយ៉ាង​អញ​ ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​កុំ​បាន​សេចក្តី​សុខ​ដូចយ៉ាង​អញ​ទៅចុះ​។​ ​ទាំង​ពួក​ស្រី​ដទៃ​ ​ដែល​ម្តាយក្មេក​ក្តី​ ​អាពុក​ក្មេក​ក្តី​ ​ប្តី​ក្តី​ ​មិន​ត្រេកអរ​ ​ស្រី​ទាំងនោះ​ក៏​ផ្តន់​ទា​ថា​ ​យើង​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​យ៉ាង​ណាៗ​ ​ក៏​ព្រោះតែ​ម្តាយក្មេក​អាក្រក់​ ​ព្រោះតែ​អាពុក​ក្មេក​អាក្រក់​ ​ព្រោះតែ​ប្តី​អាក្រក់​ ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​ក្រីក្រ​ដូចយ៉ាង​យើង​ ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​លំបាក​ដូចយ៉ាង​យើង​ ​ឲ្យ​លោក​ម្ចាស់​ឧទាយិ​
ថយ | ទំព័រទី ១២៧ | បន្ទាប់