កុំបានសេចក្តីសុខដូចយ៉ាងយើងទៅចុះ។ ឯពួកស្រីណាដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី ត្រេកអរហើយ ពួកស្រីទាំងនោះក៏បន់ស្រន់យ៉ាងនេះថា យើងដល់នូវសេចក្តីសុខបរិបូណ៌ដោយគ្រឿងស្អិតស្អាង ដល់នូវសេចក្តីសប្បាយយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកល្អ ព្រោះតែអាពុកក្មេកល្អ ព្រោះតែប្តីល្អ សូមឲ្យលោកម្ចាស់ឧទាយិដល់នូវសេចក្តីសុខដូចយ៉ាងយើង សូមឲ្យលោកម្ចាស់ឧទាយិបរិបូណ៌ដោយគ្រឿងស្អិតស្អាងដូចយ៉ាងយើង សូមឲ្យលោកម្ចាស់ឧទាយិដល់នូវសេចក្តីសប្បាយដូចយ៉ាងយើងចុះ។
[១២៥] ភិក្ខុទាំងឡាយឮស្រីខ្លះកាលផ្តន់ទាឲ្យវិនាស ស្រីខ្លះកាលបន់ស្រន់ឲ្យចំរើន (ដល់ឧទាយិភិក្ខុនោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិភិក្ខុដ៏មានអាយុប្រព្រឹត្តនិយាយដឹកនាំស្រីឲ្យប្រុស ដឹកនាំប្រុសឲ្យស្រីសោះ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះក៏ក្រាបទូលរឿងនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃមកក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់ឧទាយិភិក្ខុដ៏មានអាយុដូច្នេះថា ម្នាលឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីប្រុសពិតមែនឬ។