ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ចំពោះទឹកសុក្កពណ៌ដូចទឹក ចំពោះទឹកសុក្កពណ៌ដូចប្រេង ចំពោះទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីជាភេសជ្ជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាទាន។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាបុណ្យ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីស្ថានសួគ៌។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាពូជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីល្បងមើល។ ដើម្បីមិនឲ្យមានរោគ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
បទភាជនីយសុទ្ធិក ចប់។

ខណ្ឌចក្កមានមូល១ ចប់។