[​១៧៣​]​ ​អាជ្ញា​ដែល​ស្តេច​អង្គ​ណា​បាន​ដាក់កំហិត​ហើយ​ ​ស្តេច​អង្គ​នោះ​បញ្ជូន​ភិក្ខុ​ទៅ​ ​ដើម្បី​ស្រី​ដែល​ទ្រង់​ដាក់កំហិត​ហើយ​ ​(​នោះ​)​ ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ថា​ ​នាង​ដ៏​ចំរើន​ ​ចូរ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​។​បេ​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ពទ្ធ​ចក្ក​ ​ចប់​។​


​នេះ​ជា​មូល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ដោយសង្ខេប​។​

 [​១៧៤​]​ ​អាជ្ញា​ដែល​ស្តេច​អង្គ​ណា​បាន​ដាក់កំហិត​ហើយ​ ​ស្តេច​អង្គ​នោះ​បញ្ជូន​ភិក្ខុ​ទៅ​ ​ដើម្បី​ស្រី​ដែល​ទ្រង់​ដាក់កំហិត​ហើយ​ ​(​នោះ​)​ ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ថា​ ​នាង​ដ៏​ចំរើន​ ​ចូរ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​។​បេ​។​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ផង​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ចក្ក​មាន​មូល១​ ​ចប់​។​


​តាំងពី​ចក្ក​មាន​មូល២​ ​ដរាបដល់​ចក្ក​មាន​មូល៩​ ​បណ្ឌិត​គប្បី​ធ្វើ​ដូច​ចក្ក​មាន​មូល១ផង​ចុះ​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់