នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៧៥] អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៧៦] ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាធនក្កីតាភរិយានៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីមាតុរក្ខិតាបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងបុរសឈ្មោះនេះថា ខ្ញុំជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផង