ភិក្ខុទាំងអស់ទៅនិយាយល្បងមើល ហើយបានឲ្យភិក្ខុមួយរូបវិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ ក៏ទទួលពាក្យ បានឲ្យភិក្ខុមួយរូបទៅនិយាយល្បងមើល ហើយភិក្ខុទាំងអស់ក៏វិលមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុច្រើនរូបថា បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកគ្រប់អង្គទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុទាំងអស់ក៏ទទួលពាក្យ បានចាត់ភិក្ខុមួយរូបឲ្យទៅនិយាយល្បងមើល ហើយឲ្យភិក្ខុមួយរូបនាំដំណឹងមក (ប្រាប់) វិញ ភិក្ខុទាំងអស់(នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា