បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយប្រើកូនសិស្សឲ្យវិលមក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ រួចប្រើកូនសិស្សឲ្យទៅនិយាយល្បងមើល ហើយវិលមក (ប្រាប់) ដោយខ្លួនឯងវិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបង្គាប់ភិក្ខុថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ បានប្រើកូនសិស្សឲ្យទៅនិយាយល្បងមើល ឯកូនសិស្សនោះបាននិយាយល្បងមើល ហើយក៏ត្រឡប់មក ទៅប្រាប់បុរសដើម ក្រៅពីអាចារ្យដែលប្រើនោះ ត្រូវអាបត្តិថុល្លច្ច័យទាំងពីររូប។
[១៨៨] ភិក្ខុទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មកប្រាប់វិញដោយពាក្យកុហក(១) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅមិនទទួលបង្គាប់ តែបាននិយាយល្បងផង វិលមកប្រាប់វិញផង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាលទៅ ក៏បានទទួលបង្គាប់ និយាយល្បងមើល ហើយវិលមកប្រាប់វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុកាលទៅ ក៏មិនបានទទួលបង្គាប់ កាលមក មិននាំដំណឹងមកប្រាប់វិញ មិនត្រូវអាបត្តិឡើយ។

(១) តាមន័យក្នុងអដ្ឋកថាថា មិនបានវិលមកប្រាប់វិញទេ ។