[១៩៥] ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះ (គ្រប់ត្រៃមាស) ហើយ ក៏និមន្តចេញទៅឯដែនអាឡវី ត្រេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះមហាកស្សដ៏មានអាយុ សម្រេចឥរិយាបថនៅនាអគ្គាឡវចេតិយក្នុងដែនអាឡវីនោះ។ គ្រានោះជាវេលាព្រឹក ព្រះមហាកស្សបដ៏មានអាយុ ស្លៀកស្បង់ ទ្រង់បាត្រនិងចីវរចូលទៅកាន់ដែនអាឡវីដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយបានឃើញព្រះមហាកស្សបដ៏មានអាយុ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ។ គ្រានោះ ព្រះមហាកស្សបដ៏មានអាយុត្រាច់ទៅបិណ្ឌបាតក្នុងដែនអាឡវីធ្វើភត្តកិច្ចស្រេចហើយ ដល់កាលជាខាងក្រោយអំពីភត្តកិច្ច ក៏ហៅពួកភិក្ខុមកហើយសួរថា ម្នាលលោកដ៏មានអាយុទាំងឡាយ កាលពីដើម ដែនអាឡវីនេះសម្បូណ៌ចង្ហាន់ បិណ្ឌបាតបានងាយ ងាយនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះ ដែនអាឡវីនេះ ប្រែជាកើតទុរ្ភិក្ស បិណ្ឌបាតបានដោយកម្រ លំបាកនឹងព្យាយាមស្វែងរកការចិញ្ចឹមជីវិតទៅវិញ ម្នាលលោកដ៏មានអាយុទាំងឡាយ