ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ភិក្ខុ​គិត​ ​ដើម្បី​ល្បងមើល​ ​ដើម្បី​ការ​លេង​ ​និង​ដើម្បី​ជា​ពូជ​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

ពទ្ធ​ចក្ក​មាន​មូល​ពីរ​ ​ចប់​។​


 [​១៩​]​ ​ពទ្ធ​ចក្ក​មាន​មូល៣​ ​មូល៤​ ​មូល៥​ ​មូល៦​ ​មូល៧​ ​មូល៨​ ​មូល៩​ ​បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ឯង​។​
​នេះ​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​ ​(​ដូច​មាន​សេចក្តី​ខាងក្រោយ​នេះ​)​។​

[​២០​]​ ​ភិក្ខុ​គិត​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​ដើម្បីឲ្យ​ស្រួលខ្លួន​ ​ដើម្បី​ជា​ភេសជ្ជៈ​ ​ដើម្បី​ជា​ទាន​ ​ដើម្បី​ជា​បុណ្យ​ ​ដើម្បី​ជា​គ្រឿងបូជា​ ​ដើម្បី​ស្ថានសួគ៌​ ​ដើម្បី​ជា​ពូជ​ ​ដើម្បី​ល្បងមើល​ ​និង​ដើម្បី​ការ​លេង​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

ចក្ក​មាន​មូល​គ្រប់​ទាំងអស់​ ​ចប់​។​


 [​២១​]​ ​ភិក្ខុ​គិត​ ​បញ្ចេញ​ទឹក​សុក្ក​ពណ៌ខៀវ​ ​និង​ពណ៌លឿង​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ ​បញ្ចេញ​ទឹក​សុក្ក​ពណ៌ខៀវ​ ​និង​ពណ៌ក្រហម​។​បេ​។​ ​ពណ៌ខៀវ​ ​និង​ពណ៌ស​។​ ​ពណ៌ខៀវ​ ​និង​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​។​ ​ពណ៌ខៀវ​
ថយ | ទំព័រទី ១៩ | បន្ទាប់