ទើបតថាគតពោលថា ម្នាលភិក្ខុ បើដូច្នោះ អ្នកឯងទៅដល់ទីនោះហើយ ៗចូលទៅកាន់ដងព្រៃនោះ ហើយប្រកាសនូវសំឡេងបីដង អស់បឋមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វស្លាបទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង (តពីនោះមក) ចូរប្រកាសនូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រីថា។បេ។ រួចចូរប្រកាសនូវសំឡេងបីដង អស់បច្ឆឹមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភិក្ខុនោះក៏ទៅក្នុងទីនោះ ហើយទើបចូលទៅកាន់ដងព្រៃនោះ ហើយប្រកាសនូវសំឡេងបីដង អស់បឋមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង (តពីនោះមក) ក៏ប្រកាសនូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រី