លោកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឬអ្វី។ សេយ្យសកភិក្ខុឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគៈគ្របសង្កត់ចិត្តលោក លោកចូរព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះចុះ។ ទើបសេយ្យសកភិក្ខុសួរថា ម្នាលអាវុសោ កិរិយាដែលសមណៈធ្វើយ៉ាងហ្នឹងគួរដែរឬ។ ឧទាយិឆ្លើយថា ករុណា អាវុសោ ទុកជាខ្ញុំក៏ធ្វើយ៉ាងហ្នឹងដែរ។ លំដាប់តពីនោះមក សេយ្យសកដ៏មានអាយុ ក៏ឆាន់ទាល់តែឆ្អែត សិងទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគៈគ្របសង្កត់ចិត្ត ក៏ព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះ។ គ្រាតមក សេយ្យសកភិក្ខុក៏ត្រឡប់មានសម្បុរ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកដ៏ផូរផង់ឡើងវិញ។ គ្រានោះ ពួកភិក្ខុដែលជាសំឡាញ់របស់សេយ្យសកដ៏មានអាយុ ក៏សួរសេយ្យសកដ៏មានអាយុថា ម្នាលអាវុសោសេយ្យសក កាលពីដើម លោកស្គាំងស្គម មានសម្បុរអាប់អន់