ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមានពួកភិក្ខុសំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ជាអនាបត្តិ (មិនត្រូវអាបត្តិឡើយ)។
[២១០] ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មិនមានហេតុទាស់ និងមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ តែមិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិត្រូវប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។