ភិក្ខុ​ធ្វើ​កុដិ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ប្រកបដោយ​ប្រមាណ​ ​ឥតមាន​ហេតុ​ទាស់​ ​តែ​ឥតមាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ប្រកបដោយ​ប្រមាណ​ ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ជា​អនាបត្តិ​។​
 ​[​២១១​]​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​ ​អាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​ ​និង​អាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ហួសប្រមាណ​ ​ឥតមាន​ហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​មួយ​ ​និង​អាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ហួសប្រមាណ​ ​តែ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់