ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។
[២១៤] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែមិនបានបង្គាប់ដោយពាក្យថា កុដិនោះគួរជាកុដិដែលមានពួកភិក្ខុសំដែងទីឲ្យផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុក៏ធ្វើកុដិដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។