មិន​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​ ​មិន​មានហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​ដូច្នេះ​ឡើយ​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២១៥​]​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​បាន​ពន្យល់​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​ដែល​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​នោះ​ ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​។​ ​ភិក្ខុ​នោះ​ឮដំណឹង​ថា​ ​ពួក​ភិក្ខុ​ធ្វើ​កុដិ​ដែល​មិន​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារ​ ​ដើម្បី​អាត្មាអញ​។​ ​ភិក្ខុ​នោះ​ ​គប្បី​ទៅ​ខ្លួនឯង​ក្តី​ ​ប្រើ​បម្រើ​ទៅ​ក្តី​
ថយ | ទំព័រទី ២០៨ | បន្ទាប់