ភិក្ខុ​នោះ​ឮដំណឹង​ថា​ ​ពួក​ភិក្ខុ​ធ្វើ​កុដិ​ឲ្យ​អាត្មាអញ​ ​ជា​កុដិ​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ទៅ​ខ្លួនឯង​ក្តី​ ​ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​បេ​។​ ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​។​បេ​។​ ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​ ​មាន​ទី​ឧបចារ​។​បេ​។​ ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​។​ ​បើ​ភិក្ខុ​នោះ​ ​មិនបាន​ទៅ​ខ្លួនឯង​ក្តី​ ​មិនបាន​ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​រួច​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​បាន​ពន្យល់​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ប្រកបដោយ​ប្រមាណ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​។​ ​ភិក្ខុ​នោះ​ឮដំណឹង​ថា​ ​ពួក​ភិក្ខុ​ធ្វើ​កុដិ​ឲ្យ​អាត្មាអញ​ ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​ប្រមាណ​ ​តែ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​។​ ​ភិក្ខុ​នោះ​ត្រូវ​ទៅ​ខ្លួនឯង​ក្តី​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់