ប្រើ​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ដោយ​ពាក្យ​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ផង​។​បេ​។​ ​មាន​ទី​ឧបចារ​។​បេ​។​ ​ជា​អនាបត្តិ​។​ ​
 ​[​២១៧​]​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​រួច​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​បាន​ពន្យល់​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​កុដិ​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​បី​។​បេ​។​ ​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​រួច​ចៀសចេញ​ទៅ​ ​ប៉ុន្តែ​បាន​ពន្យល់​ថា​ ​កុដិ​នោះ​គួរ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ផង​ ​ឥតមាន​ហេតុ​ទាស់​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​កុដិ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​តែ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​ ​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មានហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់