អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​រួច​ចៀសចេញ​ទៅ​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ឲ្យ​ភិក្ខុ​នោះ​ ​មាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​តែ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​។​ ​កាលបើ​ការដែល​ធ្វើ​កុដិ​មិនទាន់​ស្រេច​ ​ក៏​ស្រាប់តែ​ភិក្ខុ​នោះ​មកដល់​។​ ​ភិក្ខុ​នោះ​ត្រូវឲ្យ​កុដិ​នោះ​ដល់​ភិក្ខុ​ដទៃ​ ​ឬ​គប្បី​ទំ​លាយ​បង់​ ​ហើយ​ឲ្យ​ធ្វើជា​ថ្មីទៀត​។​ ​បើ​ភិក្ខុ​នោះ​មិនបាន​ឲ្យ​កុដិ​នោះ​ដល់​ភិក្ខុ​ដទៃ​ទេ​ ​ឬមិន​បាន​ទំ​លាយ​បង់​ ​ហើយ​ឲ្យ​ធ្វើជា​ថ្មីទៀត​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​.​.​.​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​តែ​ឥតមាន​ទី​ឧបចារ​.​.​.​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ឥតមាន​ហេតុ​ទាស់​ ​មាន​ទី​ឧបចារ​ ​ជា​អនាបត្តិ​។​ ​ភិក្ខុ​បង្គាប់​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឲ្យ​ខ្ញុំ​ ​រួច​ចៀសចេញ​ទៅ​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​កុដិ​ឲ្យ​ភិក្ខុ​នោះ​ ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​ឥតមាន​ទី​ឧបចារ​។​ ​កាលបើ​ការដែល​ធ្វើ​កុដិ​មិនទាន់​ស្រេច​ ​ក៏​ស្រាប់តែ​ភិក្ខុ​នោះ​មកដល់​។​ ​ភិក្ខុ​នោះ​គប្បី​ឲ្យ​កុដិ​នោះ​ដល់​ភិក្ខុ​ដទៃ​ ​ឬ​ត្រូវ​ទំ​លាយ​បង់​ ​ហើយ​ឲ្យ​ធ្វើជា​ថ្មីទៀត​។​ ​បើ​ភិក្ខុ​នោះ​មិនបាន​ឲ្យ​កុដិ​នោះ​ដល់​ភិក្ខុ​ដទៃ​ទេ​ ​ឬមិន​បាន​ទំ​លាយ​បង់​ ​ហើយ​ឲ្យ​ធ្វើជា​ថ្មីទៀត​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​មានហេតុ​ទាស់​ ​តែ​មាន​ទី​ឧបចារ​.​.​.​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់