បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ...ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ... ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។ ឥតមានហេតុទាស់ មានទីឧបចារ...ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីឲ្យរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិន ឲ្យរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ...ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ... ត្រូវអាបត្តិទុក្កដ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។