សង្ឃាទិសេស​ទី៧​


 [​២២១​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​(​១​)​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​មាន​គហបតី​ជា​ឧបដ្ឋាក​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ជ្រាប​ទីសម្រាប់​សង់​វិហារ​(​២​)​ ​ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​មនុស្ស​ធ្វើ​វិហារ​ប្រគេន​លោកម្ចាស់​។​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​កាលដែល​ជម្រះ​ទីសម្រាប់​សង់​វិហារ​ ​ក៏​ឲ្យ​មនុស្ស​កាប់​ឈើមួយដើម​ ​ដែលគេ​សន្មត​ជា​ចេតិយ​ ​ជា​ឈើ​ដែល​អ្នកស្រុក​ ​អ្នក​និគម​ ​អ្នកក្រុង​ ​អ្នកជនបទ​ ​អ្នក​ដែន​ ​ធ្លាប់​គោរព​បូជា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​និន្ទា​ ​តិះដៀល​ថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជាស​មណ​ទាំងឡាយ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ ​ឲ្យ​មនុស្ស​កាប់​ឈើ​ ​ដែលគេ​សន្មត​ជា​ចេតិយ​ ​ជា​ឈើ​ដែល​អ្នកស្រុក​ ​អ្នក​និគម​ ​អ្នកក្រុង​ ​អ្នកជនបទ​ ​អ្នក​ដែន​ ​ធ្លាប់​គោរព​បូជា​ ​សមណ​ទាំងឡាយ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ ​បៀតបៀន​ដើមឈើ​រស់​ដែល​មាន​ឥន្ទ្រី​យតែ​មួយ​។​ ​ពួក​ភិក្ខុ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​នោះ​ ​ពោលទោស​ ​និន្ទា​ ​តិះដៀល​ ​(​ដូច្នោះ​)​ ​
​(​១​)​ ​បាន​ជា​ហៅថា​ ​ឃោសិ​តា​រាម​ ​ព្រោះ​អារាម​នេះ​ ​ឃោសិ​ត​សេដ្ឋី​សង់​ថ្វាយព្រះ​បរមគ្រូ​ ​។​ ​(​២​)​ ​គឺទី​សេនាសន​សម្រាប់​នៅ​របស់​ខ្លួន​ ​ដែល​មាន​ទាយក​ជា​ម្ចាស់​របស់​ ​គេ​ធ្វើឲ្យ​ ​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់