ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាឆន្នភិក្ខុដ៏មានអាយុ ឲ្យមនុស្សកាប់ឈើដែលគេសន្មតថា ជាចេតិយ ជាឈើដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យមនុស្សកាប់ឈើ ដែលគេសន្មតថា ជាចេតិយ ដែលអ្នកស្រុកគេបូជា។បេ។ អ្នកដែនធ្លាប់គោរពបូជា មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា។បេ។ នែបុរសទទេ ចុះហេតុអ្វី បានជាអ្នកឯងឲ្យមនុស្សកាប់ដើមឈើ ដែលគេសន្មតថា ជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនតែងគោរពបូជា (ដូច្នោះ) ម្នាលមោឃបុរស ព្រោះមនុស្សទាំងឡាយ មានសេចក្តីសំគាល់ថា ឈើជាសភាវមានជីវិត នែបុរសសោះសូន្យ ហេតុនេះមិននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុកាលឲ្យគេធ្វើវិហារ(១) មានម្ចាស់ចំពោះជាទីនៅរបស់ខ្លួន
(១) ពាក្យដែលហៅថាវិហារនោះ តាមភាសាបាឡី សំដៅយកទីនៅទាំងអស់របស់សង្ឃ គឺកុដិដែលធំៗសម្រាប់សង្ឃនៅ ឬទីវត្តទាំងមូលនោះឯង ហៅថាវិហារ ។