ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ ភិក្ខុទាំងឡាយនោះត្រូវសំដែងទីដែលមិនមានសេចក្តីរង្កៀស មានឧបចារ ថាបើទីដីប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារហើយ ភិក្ខុគប្បីឲ្យធ្វើវិហារធំ ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ ត្រូវអាបត្តិសង្ឃាទិសេស។
[២២២] វិហារដែលមានម្ចាស់ តថាគតត្រាស់ហៅថា វិហារធំ។ (ទីនៅរបស់សង្ឃ) គឺទីដែលលាបខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុង ទាំងខាងក្រៅក្តី ហៅថា វិហារ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ធ្វើឯងក្តី ប្រើអ្នកដទៃឲ្យធ្វើក្តី។ ត្រង់ពាក្យថា មានម្ចាស់ គឺអ្នកណាមួយដទៃ ទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី អ្នកបួសក្តី ជាម្ចាស់។ ត្រង់ពាក្យថា ចំពោះជាទីនៅរបស់ខ្លួន គឺដើម្បីជាប្រយោជន៍ដល់ខ្លួន។
[២២៣] ត្រង់ពាក្យថា ត្រូវនាំភិក្ខុទាំងឡាយមកសំដែងទីឲ្យ គឺត្រូវភិក្ខុអ្នកធ្វើវិហារនោះ ជម្រះទីសម្រាប់ធ្វើវិហារ រួចហើយចូលទៅរកសង្ឃ ហើយធ្វើសម្ពត់ឧត្តរាសង្គ(១) ឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងរបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ហើយពោលយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាមានសេចក្តីប្រាថ្នាដើម្បីធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណានោះ សូមសង្ឃត្រួតត្រាមើលទីសម្រាប់

(១) សម្ពត់សម្រាប់ពាក់ព័ទ្ធឆៀងលើស្មាខាងឆ្វេងក្រោមស្មាស្តាំ (ចីពរ)។