ធ្វើវិហារឲ្យ។ ភិក្ខុអ្នកធ្វើវិហារ ត្រូវសូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។ បើសង្ឃទាំងអស់អាចត្រួតត្រាមើលទីសម្រាប់សង់វិហារបាន ត្រូវសង្ឃទាំងអស់ត្រួតមើល។ បើសង្ឃទាំងអស់មិនអាចត្រួតមើលទីសម្រាប់សង់វិហារបានទេ ហើយក្នុងទីនោះ មានភិក្ខុទាំងឡាយណា ឈ្លាសប្រតិពល ដឹងទីដែលមានសេចក្តីរង្កៀស(១) ទីដែលមិនមានសេចក្តីរង្កៀស ទីមានឧបចារ ទីមិនមានឧបចារ ភិក្ខុសង្ឃត្រូវសូមភិក្ខុទាំងឡាយនោះ ហើយសន្មត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាសប្រតិពល ត្រូវឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុឈ្មោះនេះនេះ ចង់ធ្វើវិហារធំ មានទាយកជាម្ចាស់ ចំពោះជាទីនៅរបស់ខ្លួន ភិក្ខុនោះសូមសង្ឃត្រួតមើលទីសម្រាប់សង់វិហារឲ្យ។ បើការត្រួតមើលទីសម្រាប់សង់វិហារមានកាលដ៏គួរដល់សង្ឃហើយ សង្ឃគប្បីសន្មតនូវភិក្ខុទាំងឡាយឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីត្រួតមើលនូវទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ។ ពាក្យនេះជាពាក្យសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន
(១) សព្ទនេះប្រែមកពីបាឡីថា សារម្ភ ៗនេះ ប្រែថា ប្រកបដោយសេចក្តីអន្តរាយ ថាមានហេតុទាស់ ថាប្រកបដោយសេចក្តីរង្កៀស ឬមានសេចក្តីរង្កៀស ។