ឲ្យជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម (បើ) មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ទព្វមល្លបុត្តដ៏មានអាយុ ជាអ្នករៀបចំសេនាសនផង ជាអ្នកចាត់ចែងចង្ហាន់ផង សង្ឃបានសន្មតរួចហើយ។ ការសម្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ព្រះសង្ឃទើបស្ងៀម។ ខ្ញុំព្រះករុណាចាំទុកនូវសេចក្តីស្ងៀមរបស់សង្ឃនេះយ៉ាងនេះ។
[២៤១] ទព្វមល្លបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយដែលមានគុណធម៌ស្មើគ្នា ភិក្ខុទាំងឡាយឯណា ជាអ្នករៀនព្រះសូត្រ ទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុទាំងឡាយនោះនឹងរួបរួមគ្នា ស្វាធ្យាយនូវព្រះសូត្រ។ ភិក្ខុទាំងឡាយឯណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នកទ្រទ្រង់វិន័យទាំងឡាយនោះ នឹងវិនិច្ឆ័យវិន័យជាមួយគ្នាទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នករៀនព្រះអភិធម្ម ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នករៀនព្រះអភិធម្ម នឹងសាកសួរព្រះអភិធម្មទៅវិញទៅមក ភិក្ខុទាំងឡាយឯណា