របស់​គហបតី​ឈ្មោះ​កល្យាណ​ភត្តិក​។​ ​ខ្ញុំស្រី​នោះ​បានឃើញ​មេ​ត្តិ​យ​ភិក្ខុ​និង​ភុម្ម​ជ​ក​ភិក្ខុ​តាំងពី​និមន្ត​មក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាល​អាសន​ក្នុង​ជង្រុក​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​ ​(​ទាំងពីរ​រូប​)​ ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​គង់​ ​(​ក្នុង​ទីនេះ​)​ចុះ​។​ ​កាលនោះ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ប្រហែលជា​ចង្ហាន់​មិនទាន់​ឆ្អិន​ទេ​ដឹង​ ​បាន​ជា​គេ​ឲ្យ​យើង​អង្គុយ​ក្នុង​ជង្រុក​ ​(​នេះ​)​។​ ​ខ្ញុំស្រី​នោះ​ ​ក៏​លើកបាយ​ចុងអង្ករ​ ​ជា​គំរប់​ពីរ​មុខនឹង​ទឹក​ជ្រក់​ ​ហើយ​និយាយ​នឹង​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ក្នុង​ពេលនោះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ឆាន់​ចុះ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​យើង​ទាំងឡាយ​សុទ្ធតែ​ជា​អ្នក​ត្រូវវេន​បាន​និច្ចភត្ត​។​ ​ខ្ញុំស្រី​នោះ​ឆ្លើយ​ថា​ ​ខ្ញុំ​ព្រះករុណា​ដឹង​ថា​ ​លោកម្ចាស់​ទាំងឡាយ​ជា​អ្នក​ត្រូវវេន​បាន​និច្ចភត្ត​ហើយ​ ​តែថា​ម្សិលមិញ​ ​គហបតី​បង្គាប់​ខ្ញុំ​ព្រះករុណា​ថា​ ​នែ​ហង​ ​លោក​ទាំងឡាយ​ឯណា​ត្រូវការ​ដោយ​ចង្ហាន់​និមន្ត​មក​ក្នុង​ថ្ងៃស្អែក​ ​ហងឯង​ចូរ​ក្រាល​អាសន​ក្នុង​ជង្រុក​ចុះ​ ​ហើយ​អង្គាស​លោក​ទាំងនោះ​ ​ដោយ​បាយ​ចុងអង្ករ​ជា​គំរប់​ពីរ​មុខនឹង​ទឹក​ជ្រក់​ ​(​ហេតុ​នោះ​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​សូម​លោក​ឆាន់​ចុះ​។​ ​លំដាប់នោះ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​គិត​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​កាលពី​ថ្ងៃម្សិល​ ​គហបតី​ឈ្មោះ​កល្យាណ​ភត្តិក​ ​បាន​ទៅកាន់​សំណាក់​ព្រះ​ទព្វ​មល្ល​បុត្ត​
ថយ | ទំព័រទី ២៤៩ | បន្ទាប់