ហើយស្ថិតនៅក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនី លុះស្ថិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនធ្លាប់មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណាដែលមិនធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។
[២៤៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ព្រះទព្វមល្លបុត្តដ៏មានអាយុក្នុងពេលនោះថា ម្នាលទព្វៈ អ្នករលឹកឃើញឬទេ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគជ្រាបនូវខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះដ៏មានព្រះភាគមានបន្ទូលសួរព្រះទព្វមល្លបុត្តដ៏មានអាយុជាគំរប់ពីរដង។បេ។ ជាគំរប់បីដងថា ម្នាលទព្វៈ អ្នករលឹកឃើញឬ នាងភិក្ខុនីនេះថាយ៉ាងណា អ្នកឯងបានធ្វើយ៉ាងនោះមែនឬ។ ព្រះទព្វមល្លបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស