រង្កៀសហើយផង អ្នកឯងមិនមែនជាសមណៈ។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ឮហើយផង រង្កៀសហើយផង។បេ។ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទមិនបានឮ ព្រោះហេតុនោះ ថាបើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ យើងបានឮផង រង្កៀសផង។បេ។ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា យើងបានឮផង បានឃើញផងថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា ខ្ញុំហើយឮផង រង្កៀសហើយផង ឃើញហើយផងថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស