បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥២] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឮហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទបានឃើញមែន បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ