ខ្ញុំឮហើយផង រង្កៀសហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ (ភិក្ខុអ្នកចោទនោះ) បានឮ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយ។បេ។ (បើភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំរង្កៀសហើយផង ឃើញហើយផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានរង្កៀស បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឮហើយ។បេ។ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំឃើញហើយផង ខ្ញុំឮហើយផង អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។