[២៥៣] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះបានឃើញមែន តែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឃើញហើយ (គឺ) កំណត់មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឃើញផង ខ្ញុំបានឮផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឃើញផង ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះបានឮ តែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឮហើយ (គឺ) កំណត់មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង។បេ។ ខ្ញុំបានឮផង ខ្ញុំបានឃើញផង។បេ។ ខ្ញុំបានឮផង ខ្ញុំមានសេចក្តីរង្កៀសផង ខ្ញុំបានឃើញផង។បេ។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមានសេចក្តីរង្កៀស ក៏មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនមានសេចក្តីរង្កៀសហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ