[២៥៥] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទមិនឃើញទេ បើ (ភិក្ខុអ្នកចោទ) ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទថា អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំបានឮហើយ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ ភិក្ខុអ្នកចោទមិនបានរង្កៀស បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឮហើយ។បេ។ អ្នកឯងខ្ញុំមានសេចក្តីរង្កៀសហើយ អ្នកឯងខ្ញុំបានឃើញហើយ