បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយ។បេ។ បើភិក្ខុអ្នកចោទ ប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥៧] ភិក្ខុកាលត្រូវអាបត្តិបារាជិក ភិក្ខុអ្នកចោទនោះក៏ឃើញមែន តែ (ភិក្ខុអ្នកចោទ) មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឃើញហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនឃើញហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឃើញហើយ ភ្លេចនូវភិក្ខុដែលខ្លួនឃើញហើយ។បេ។ មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឮហើយ កំណត់មិនបាននូវភិក្ខុដែលខ្លួនឮហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនឮហើយ ភ្លេចនូវភិក្ខុដែលខ្លួនឮហើយ។បេ។ មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនរង្កៀស កំណត់មិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ រលឹកមិនបាននូវភិក្ខុដែលខ្លួនរង្កៀសហើយ ភ្លេចនូវភិក្ខុដែលខ្លួនរង្កៀសហើយ បើភិក្ខុអ្នកចោទ ប្រើបុគ្គលដទៃឲ្យចោទភិក្ខុនោះថា អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ។បេ។ អ្នកឯង ខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឮហើយ។បេ។ អ្នកឯងខ្ញុំរង្កៀសហើយ អ្នកឯងខ្ញុំឃើញហើយ អ្នកឯងខ្ញុំឮហើយថា អ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ