អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ឡើយ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​ភិក្ខុ​ចោទ​គេ​ដូច្នេះ​នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ម៉ាត់​។​
​(​មាតិកានុក្រម​ ​គឺ​បញ្ជីរឿង​ដែល​នឹង​ត្រូវ​សំដែង​តាមលំដាប់​ហូរហែ​ដូច​មាន​ខាងក្រោម​នេះ​គឺ​)​
​[​២៥៨​]​ ​ភិក្ខុ​យល់ឃើញ​ថា​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​មិន​បរិសុទ្ធ១​ ​យល់ឃើញ​ថា​មិន​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​បរិសុទ្ធ១​ ​យល់ឃើញ​ថា​មិន​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​មិន​បរិសុទ្ធ១​ ​យល់ឃើញ​ថា​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​បរិសុទ្ធ១​ ​។​

 [​២៥៩​]​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ឯណា​នីមួយ​ ​ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​ ​ហើយ​មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មាន​សេចក្តី​ប្រាថ្នា​ឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ទើប​ពោល​ចោទ​ភិក្ខុ​នោះ​ ​(​ដោយ​អាបត្តិ​បារាជិក​ ​ភិក្ខុ​អ្នកចោទ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​ ​ហើយ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​នឹង​ឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់